នៅឡុងប៊ិចកណ្តាល, អត្រាមរណៈភាពទារក ជាមធ្យម ៣.៣ ក្នុង ១,០០០ កំណើតរស់ គឺទាបជាងអត្រាខោនធីឡូសអេនជឺឡេស ៣.៦ ក្នុង ១,០០០ កំណើតរស់។ នៅទូទាំងខោនធី, អត្រាមរណៈភាពទារក គឺខ្ពស់ជាងសម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាប, ជនជាតិស្បែកខ្មៅ, និងជនជាតិឡាតាំង ដែលមានដើមកំណើតនៅសហរដ្ឋអាមេរិក។ ផងដែរ ជាការពឹតប្រាកដណាស់នៃការរើសអើងនូវជាតិសាសន៍ផ្សេងគ្នា ដែលរំខានបំផុតនៅក្នុងតំបន់ឡុងប៊ិច។ ក្រសួងសេវាកម្មសុខភាព និងមនុស្សនៅក្រុងឡុងប៊ិច រាយការណ៍អំពីអត្រាមរណៈភាពទារកខ្ពស់ជាង ៤,២ ក្នុង ១,០០០ កំណើតរស់។ ផងដែរ វាក៏បង្ហាញនូវអត្រាមរណៈភាពទារកខ្ពស់ជាងគេ ចំពោះគ្រួសារជនជាតិស្បែកខ្មៅ ជាងក្រុមគ្រួសារនៃពូជសាសន៍ដទៃទៀត។ យោងតាមតួលេខ, ច្រើនជាងពាក់កណ្តាលនៃការស្លាប់របស់ទារកនៅក្រុងឡុងប៊ិចនៅចន្លោះឆ្នាំ ២០១៣ និង ២០១៧ គឺគ្រួសារពូជសាសន៍ឡាតាំង។