តំបន់ឈូងសមុទ្រខាងត្បូង (South Bay) ត្រូវបានគេស្គាល់ជាប្រវត្តិសាស្ត្រ ដោយសារមានអត្រាគុណភាពនៃខ្យល់អាកាសអាក្រក់អាក្រីបំផុត ដោយសារការនៅជិតកំពង់ផែឧស្សាហកម្មអន្តរៈជាតិពីរ។ ផែនទីបង្ហាញពីភាគរយនៃការបំពុលបរិស្ថាន ដែលបានវាស់វែងដោយការិយាល័យវាយតម្លៃហានិភ័យសុខភាពបរិស្ថានរដ្ឋកាលីហ្វ័រញ៉ា (California Office of Environmental Health Hazard Assessment) និងឧទ្យាននានាក្នុងតំបន់ ៤ ដែលកំណត់ដោយបណ្តាញ GreenInfo Network ។ ផែនទីបង្ហាញថា ភាគច្រើននៃឡុងប៊ិចកណ្តាល និងក្រុងវីលមីងតុន ស្ថិតនៅក្នុងតំបន់ដែលមានភាគរយនៃការបំពុលជាមធ្យមខ្ពស់។ ខណៈពេលដែលឡុងប៊ិចកណ្តាល បង្ហាញថាមានសួនឧទ្យានមួយចំនួន នៅក្នុងតំបន់នោះ, ការពិនិត្យមើលយ៉ាងហ្មត់ចត់ជាបន្ទាន់ នឹងបង្ហាញថាភាគច្រើននៃសួនឧទ្យាន គឺស្ថិតនៅក្នុងតំបន់ដែលមានការបំពុលបរិស្ថានខ្ពស់ហើយទីបំផុត, គុណភាពខ្យល់អាកាសមិនល្អ។