ផែនទីនេះបង្ហាញពីកន្លែងថែទាំកុមារដែលមានអាជ្ញាប័ណ្ណដែលបានបើក និងបានបិទនៅក្នុង និងជុំវិញកូដតំបន់ឡុងប៊ិចកណ្តាល និងវីលមីងតុន គិតត្រឹមថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១។ ផលប៉ះពាល់ធ្ងន់ធ្ងរ នៃជំងឺរាតត្បាត COVID-19 ចំពោះលទ្ធភាពទទួលបានការថែទាំកុមារ បានត្រូវគេបានដឹងយ៉ាងទូលំទូលាយនៅត្រង់ចំណុចនេះ (ដើម្បីអានបន្ថែម សូមមើលរបាយការណ៍) ហើយបានបន្សល់ឱ្យទាំងអ្នកផ្តល់សេវា និងគ្រួសារ ជួបប្រទះនឹងការលំបាក។ ការវិនិយោគទៅលើកន្លែង និងអ្នកផ្តល់សេវា ECE កាន់តែច្រើន មានសារៈសំខាន់ណាស់ក្នុងការធានាថា កុមារមានកន្លែងគ្រប់គ្រាន់ ហើយអ្នកផ្តល់សេវាកម្មទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុសមរម្យ ដើម្បីអនុវត្តសេវាកម្មសំខាន់ដែលពួកគេផ្គត់ផ្គង់។
ផ្ទះថែទាំកុមារ ជាផ្នែកសំខាន់មួយទៀតនៃទិដ្ឋភាពថែទាំកុមារ ហើយជារឿយៗត្រូវបានគ្រប់គ្រងដោយស្ត្រីអន្តោប្រវេសន៍ដែលមានសម្បុរចំរុះ។ ផ្ទះថែទាំកុមារជាគ្រួសារ មិនបានរាប់បញ្ចូលនៅលើផែនទីនេះទេ ពីព្រោះមិនមាននូវអាស័យដ្ឋាននៃផ្ទះទាំងនេះទេ ដោយសារថាទាំងនេះ គឺជាផ្ទះផ្ទាល់ខ្លួនរបស់អ្នកផ្តល់សេវា។