ជាប្រវត្តិសាស្ត្រ, បន្ទាត់ក្រហមដែលធ្វើឱ្យធនាគារច្របូកច្របល់ ក្នុងការអនុម័តនូវប្រាក់កម្ចីចំពោះប្រជាជនដែលមានពណ៌សម្បុរចំរុះនៅក្នុងផ្នែក “គួរអោយចង់បាន” នៃសង្កាត់ដែលមានការបំពុលបរិស្ថានតិច។ សូម្បីតែសព្វថ្ងៃនេះ,ប្រាក់ចំណូលគ្រួសារជាមធ្យមនៅក្នុងតំបន់នេះ មានកម្រិតទាប បើប្រៀបធៀបទៅនឹងតំបន់ជិតខាងដូចជា Ranchos Palos Verdes, ដែលជាសហគមន៍អ្នកមាន ដែលភាគច្រើនរស់នៅដោយជនជាតិស្បែកស។ ផែនទីបង្ហាញពីការបំបែកនូវសហគមន៍ តាមរយៈការធ្វើជំរឿនឬសំដៅលើប្រាក់ចំណូលគ្រួសារជាមធ្យមរបស់ពួកគេ ពីទាបបំផុតទៅខ្ពស់បំផុត។ នៅវីលមីងតុន, ចំណូលគ្រួសារជាមធ្យមនៅគ្រប់កន្លែងទាំងអស់ អាចមានពី ៤៥ ពាន់ ទៅ ៥៥ ពាន់ ដុល្លារ។ នៅឡុងប៊ិចកណ្តាល ប្រាក់ចំណូលគ្រួសារជាមធ្យម អាចមានចាប់ពី ៣០ ពាន់ ដុល្លារ ដល់ ៦០ ពាន់ ដុល្លារ។ គ្រាន់តែខុសគ្នាប្រហែលជាងមួយម៉ាយល៍ពីនោះ, ប្រជាជននៅ Rancho Palos Verdes មានប្រាក់ចំណូលគ្រួសារជាមធ្យមលើសពី ២០០ ពាន់ ដុល្លារ។